ឧទ្យានជាតិរាម
ឧទ្យានជាតិរាម ត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣ ដោយព្រះរាជក្រិត្យ ពីព្រោះតែតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។ ឧទ្យាននេះស្ថិតនៅប្រហែលជា១៨គម ខាងកើតខេត្តព្រះ សីហនុ។ បុគ្គលិកឧទ្យានជាតិនេះ បម្រើជូនដំណើរកម្សាន្តដោយទូក ឬក៏ជូនដោយថ្មើជើងទៅកាន់តំបន់ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ អ្នកទេសចរណ៍អាចទស្សនាស្វា ផ្សោត ប្រើស ជ្រូកព្រៃ និងបក្សាបក្សីជាច្រើនប្រភេទនៅលើផ្ទៃដីប្រមាណ២១ ០០០ហិកតា។ ឧទ្យាននេះមានព្រៃភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំងដែលមានផ្កាថ្ម។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីស្នាក់ការកណ្តាលឧទ្យានជាតិ ដែលមានទីតាំងទល់មុខព្រលានយន្តហោះកងកេង៕
0 comments:
Post a Comment