Tuesday, June 28, 2016

ព្រែក​ទាល់​

ព្រែក​ទាល់​
ពី​ខេត្ត​សៀមរាប​អ្នក​អាច​ធ្វើ​ដំណើរ​ពេល​ ថ្ងៃ​ទៅ​ព្រែក​ទាល់​ដើម្បី​ទស្សនា​ទិដ្ឋភាព​សត្វ​ស្លាប​ទឹក​ដ៏​គួរអោយ​ ចាប់អារម្មណ៍ ព្រៃ​លិច​ទឹក​ដែល​មាន​តាំងពី​យូរ​មក​ហើយ ការ​នេសាទ​ត្រី​បែប​ប្រពៃណី និង​សហគមន៍​បណ្ដែត​ទឹក​ប្រពៃណី​។ នៅ​រដូវប្រាំង (​តុលា​-​ឧសភា​) ប្រទភ​ទ​សត្វ​ស្លាប​ស្ថិតក្នុង​គ្រោះថ្នាក់​រាប់ពាន់​ប្រភេទ​ដូចជា ទុង ក្រ​សា និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត​មក​តំបន់​នេះ​ដើម្បី​រស់​នៅ​បង្កាត់​ពូជ​​ក្នុង ​ដែន​ជម្រក​នេះ​។ នៅ​ជុំវិញ​តំបន់​សំខាន់​ដែល​នៅ​បណ្ដោយ​ភូមិ​នេសាទ​មួយចំនួន​មាន​ពលរដ្ឋ​១២០០ ​គ្រួសារ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក​លើ​ក្បូន​ឫស្សី ឬ​ផ្ទះទឹក ដែល​ផ្លាស់​ប្ដូរ​ទៅតាម​ការឡើង និង​ស្រក​នៃ​ផ្ទៃ​ទឹក​បឹង​។​

Related Posts:

0 comments:

Post a Comment