Friday, June 24, 2016

ឧទ្យាន​ជាតិ​គិរី​រម្យ​

ឧទ្យាន​ជាតិ​គិរី​រម្យ​
​ត្រូវបាន​បង្កើត​ដំបូង​ជា​រមនីយដ្ឋាន​ លំហែ​ថ្ងៃ​ឈប់សម្រាក និង​ជា​ទីក្រុង​អ្នកទេសចរ​ក្នុង​ឆ្នាំ​១៩៤៥​។ តំបន់​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​គិរី​រម្យ "​ភ្នំ​ដ៏​រីករាយ​" ដោយ​ព្រះមហាក្សត្រ​តាម​ការស្នើ​ពី​ព្រះសង្ឃ​ពី​ទីក្រុង​ភ្នំពេញ​។​
​ភ្នំ​ដែល​មាន​កម្ពស់​៧០០​ម៉ែត្រ គ្របដណ្ដប់​ផ្ទៃដី​ចំនួន​៣៥,០០០​ហិកតា​។ គិរី​រម្យ​មាន​ទីតាំង​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​ភ្នំពេញ​។ គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីនោះ​តាម​ផ្លូវជាតិ​លេខ​៤​។​
​រមណីយដ្ឋាន​ធម្មជាតិ​នេះ​មាន​តំបន់​ដ៏​សប្បាយរីករាយ​ជា​មួយ​ជាមួយ​ទឹកជ្រោះ និង​ល្អាង​ទឹក​ក្ដៅ កន្លែង​ត្រជាក់ និង​ប្រភេទ​ដើម​ស្រល់​ជាច្រើន​ដែល​នាំមក​ពី​ប្រទេស​ជប៉ុន​។

Related Posts:

0 comments:

Post a Comment