ចម្ការធុរេន
ក្រោយពីកម្សាន្តរីករាយនៅឯទឹកឈូ រួចហើយ សូមលោកអ្នកកុំភ្លេចទៅកាន់ចម្ការធុរេន ដើម្បីភ្លក់រសជាតិធុរេនកំពតឲ្យសោះ។ ធុរេនកំពតល្បីល្បាញទូទាំងប្រទេសថាមានរសជាតិផ្អែមត្រជាក់ចិត្ត។ ធុរេនកំពតត្រូវបានគេស្គាល់ថាមានឱជារសឆ្ងាញ់ជាងធុរេនថៃ និងមានតម្លៃថោកសមរម្យទៀតផង។អ្នកទេសចរដែលមកទស្សនារមណីយដ្ឋាននានា នៅខេត្តកំពត តែងតែឈានចូលភ្លក់រសជាតិធុរេនខ្មែរ និងទិញយកទៅផ្ញើបងប្អូន។ ជាងនេះទៅទៀត ពួកគេក៏បានសរសើរមិនដាច់ពីមាត់អំពីធុរេនដ៏សែនឈ្ងុយឆ្ងាញ់នេះ៕
0 comments:
Post a Comment