ឆ្នេរស្នេហ៍
ឆ្នេរស្នេហ៍របស់ខេត្តកោះកុង ជាកន្លែងមួយដែលគួរអោយចាប់អារម្មណ៍ និងមានភ្ញៀវទៅទស្សនាញឹកញាប់បំផុត។ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តកោះកុងពីតំបន់ផ្សេងៗជុំវិញពិភពលោក ចូលចិត្តទស្សនាកោះស្នេហ៍ កោះកុងព្រោះឆ្នេរនេះផ្លល់ជូនសម្រស់ដ៏ស្រស់ស្អាតនៃសមុទ្រនិង ឆ្នេរសមុទ្រ។ ឆ្នេរខ្សាច់ដ៏វែងបញ្ចេញពន្លឺក្រោមពន្លឺព្រះអាទិត្យប្រាកដជាកន្លែង ពិសេសបំផុតដែលអាចចំណាយពេលវេលាជាមួយអ្នកជាទីស្រលាញ់របស់អ្នក។ ទឹកសមុទ្រដ៏ត្រជាក់ និងសម្រស់ដ៏ស្រស់ស្អាតនៃធម្មជាតិបញ្ចេញជាទេសភាពពីក្រោយដែល ធ្វើអោយឆ្នេរស្នេហ៍ក្នុងខេត្តកោះកុងជាកន្លែងដ៏ជាទីចូលចិត្ត សម្រាប់ទាំងមនុស្សវ័យក្មេង និងចាស់។
0 comments:
Post a Comment