Thursday, June 23, 2016

Kbal Chay

ទឹកជ្រោះ​ក្បាលឆាយ​ព្រែក​កោះ​
​ទឹកជ្រោះ​ក្បាលឆាយ​ព្រែក​កោះ​ជា​កន្លែង​ចាប់អារម្មណ៍​ដែល​ភ្ញៀវ​ទេសចរណ៍​ទៅទស្សនា​។ ភ្ញៀវទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ចង់​ទៅ​ទស្សនា​ទឹកជ្រោះ​ក្បាលឆាយ​ព្រែក​ កោះ ដោយសារ​ទីនេះ​មាន​ទេសភាព​ស្រស់ស្អាត​បំផុត​នៃ​តំបន់​ជិតៗ​គ្នា​។ ភ្ញៀវទេសចរ​អាច​រីក​រាយ​នឹង​ពេលវេលា​ដ៏​សុខសាន្ដ និង​ស្ងប់ស្ងាត់​របស់​ទឹកជ្រោះ​នេះ ដែល​ជា​កន្លែង​មួយ​នៅ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទី​រួម​ខេត្ត​។ កូន​របស់​លោក​អ្នកនឹង​មាន​ពេលវេលា​ដ៏​រីករាយ ប្រសិន​លោកអ្នក​នាំ​ពួកគេ​ទៅ​ពិ​កនិក​នៅ​ទឹកជ្រោះ​ក្បាលឆាយ​ព្រែក​កោះ​។ ទឹក​ដ៏​ត្រជាក់​រួម​នឹង​ព្រៃឈើ​ដុះ​ជុំវិញ​ទឹកជ្រោះ​នេះ​ធ្វើអោយ​ទី​នេះ​ជា​ កន្លែង​ពិ​កនិក​ដ៏​ល្អឥតខ្ចោះ​។​

Related Posts:

0 comments:

Post a Comment