Thursday, June 23, 2016

Jeyjomnas Beach

ឆ្នេរជ័យជម្នះ
ដោយ​មាន​ចម្ងាយ​២​គីឡូម៉ែត្រ ឆ្នេរ​ជ័យជម្នះ​គឺជា​ឆ្នេរ​មួយ​ដ៏​វែង ហើយ​ឆ្នេរ​នេះ​ចែកចេញជា​ពីរ​គឺ​ឆ្នេរ​ដែល​មាន​ថ្ម និង​ឆ្នេរ​ដែល​មាន​ទីទួល​តូចៗ​។ ឆ្នេរ​នេះ​ស្ថិតនៅ​លើ​ស្ថានីយ៍​ព្យាករណ៍​អាកាសធាតុ​ដ៏​មាន​ប្រជាប្រិយ​មួយ​។ ​ឆ្នេរ​ជ័យជម្នះ​ក៏​ស្ថិតនៅ​ក្បែរ​វិមាន​កម្ពុជា​-​វៀតណាម (​វិមាន​ជ័យជម្នះ​) ដែល​ជា​កន្លែង​ដែល​មាន​ប្រជាប្រិយភាព​មួយ ពីព្រោះ​ទីនេះ​មាន​សភាព​ស្ងប់ស្ងាត់​និង​សប្បាយ ព្រមទាំង​មាន​បារ​និង​ភោជនីយដ្ឋាន​បម្រើ​ជូន​នូវ​អាហារ​គ្រប់មុខ ពិសេស​អាហារ​សមុទ្រ​។ ឆ្នេរ​ជ័យជម្នះ​គឺជា​ឆ្នេរ​ដែល​អ្នក​ទេសចរណ៍​អាច​គយគន់​ព្រះ​សុរិយា​ អស្តង្គត​បាន​ផងដែរ​៕​

Related Posts:

0 comments:

Post a Comment