ប្រាសាទកោះកេរ្តិ៍
កោះកេរ្តិ៍ធ្លាប់ជារាជធានីបុរាណរបស់ប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ចម្ងាយប្រមាណ៤៩គ.ម ភាគខាងលិចនៃទីរួមខេត្ត។ ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅលើទីទួលខ្ពស់ ឆកគគីរ។ ប្រាសាទនេះត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤២)។ ប្រាសាទកោះកេរ្តិ៍ មានកម្ពស់៣៥ម៉ែត្រ និងរចនាប័ទ្មរបស់វា ប្រហាក់ប្រហែលនឹងចេតិយប្រាំមួយជាន់។ ប្រាសាទនេះបែរមុខទៅលិច ទៅរកក្រុងអង្គរ។ វាត្រូវបានសាងសង់ដើម្បីគោរពបូជាដល់ ត្រីភូវនេស្វរៈ ជាអាទិទេពផ្តល់នូវសេចក្តីសុខសប្បាយ។
0 comments:
Post a Comment