ទឹកជ្រោះ ច្រកល្អៀង
ទឹកជ្រោះច្រកល្អៀងជាទេសភាពបែប ធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានស្ទឹងចម្ងាយ២គីឡូម៉ែត្រ។ ដើម្បីទៅដល់ទីនោះ ត្រូវទៅដល់ឃុំឈើទុំ ស្រុកក្រគ និងមានចម្ងាយ៧៣គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងពោធិសាត់ និងប្រហែលជា៤១គីឡូម៉ែត្រពីផ្សារក្រគ។ គេត្រូវចំណាយពេលប្រហែល២ម៉ោងដោយជិះម៉ូតូ និងមួយម៉ោងកន្លះដោយបើកបររថយន្ដ pick-up ពីខេត្តពោធិសាត់។ ការជិះម៉ូតូឌុបអាចមានតម្លៃប្រហែលពី ១០ទៅ១៥ដុល្លារសម្រាប់ការធ្វើដំណើរទៅ និងមក ហើយតម្លៃអាចចរចាគ្នាបាន។
0 comments:
Post a Comment