ប្រាសាទអង្គរធំ
ប្រាសាទអង្គរធំជាកន្លែងដែងទេសចរចូលចិត្តទៅទស្សនាបំផុត។ ប្រាសាទនេះបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រខាងជើងអង្គរវត្ត ដែលមានទីសក្ការៈមួយចំនួនចាប់ពីដើមសម័យក៏ដូចជាប្រាសាទដែលបាន កសាងឡើងដោយព្រះបាទជ័យវរ្ម័ន និងអ្នកស្នងតំណែងពីព្រះអង្គ។
ទីក្រុងដ៏រឹងមាំអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ គឺជាទីក្រុងចុងក្រោយ និងមានអាយុកាលយូរជាងគេនៃអាណាចក្រខ្មែរដែល បានកសាងឡើងដោយព្រះមហាក្សត្រដ៏អស្ចារ្យរបស់សម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧ (គ្រងរាងពីឆ្នាំ១១៨១-១២០១)។

0 comments:
Post a Comment